លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តអញ្ជើញសួរសុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ដោយ លោកជំទាវបណ្ឌិត ថែមទាំងនាំមកជាមួយនូវអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនវីរកងទ័ពដោយផ្ទាល់

ក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញេីសួរសុខទុក្ខ និងជូនពរដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមឱ្យវីរកងទ័ពឆាប់ជាសះស្បេីយ និងមានកម្លាំងមាំមួនឡេីងវិញ ។ តាមរយៈសកម្មភាពដ៏វិសេសវិសាលនេះ បានបង្ហាញយ៉ាងច្បាស់អំពីការគិតគូរ យកចិត្តទុកដាក់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាជូនវីរកងទ័ព ក៏ដូចជាការអរគុណវីរកងទ័ពសម្រាប់ភាពអង់អាចក្លាហាន និងការលះបង់ដេីម្បីការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាន ។ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ហនម៉ាណែត #Hunmanet #កមពុជា #cambodia #សនតិភាពនៅកម្ពុជា #Peaceincambodia

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជំទាវបណ្ឌិតបានដឹកនាំគណៈប្រតិភូចូលរួមរំលែកទុក្ខគ្រួសារសពយោធិនដែលបានពលីជីវិតក្នុងបុព្វហេតុការពារដែនអធិបតេយ្យជាតិកម្ពុជា

(ខេត្តកំពង់ចាម)៖ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមរំលែកទុក្ខគ្រួសារសពយោធិនដែលបានពលីជីវិតក្នុងបុព្វហេតុការពារដែនអធិបតេយ្យជាតិកម្ពុជា និងនាំយកសារលិខិតរំលែកមរណទុក្ខរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ព្រមទាំងថវិការបស់រាជរដ្ឋាភិបាល ជូនគ្រួសារសព នៅភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។

រដ្ឋបាលរាជធានីភ្នំពេញ បន្តទទួលអំណាយមនុស្សធម៌ ពីសប្បុរសជននានា ដើម្បីយកទៅចែកជូនដល់វីរៈកងទ័ពជួរមុខ​ និងប្រជាពលរដ្ឋភៀសសឹក!

(ភ្នំពេញ)៖ អំណោយជាថវិកា អង្ករ គ្រឿងឧបភោគ បរិភោគ និង​សម្ភារ​មួយចំនួន ត្រូវបានរដ្ឋបាលខណ្ឌមានជ័យ​ រដ្ឋបាលខណ្ឌដង្កោ​ រដ្ឋបាលខណ្ឌព្រែកព្នៅ​ រដ្ឋបាល​ខណ្ឌ​ទួលគោក​ រដ្ឋបាល​ខណ្ឌ​ឬស្សីកែវ​ ក្រុមហ៊ុន​ស្នេថេក​ និងសប្បុរសជនជាច្រើនរូបទៀតបន្តនាំមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនដល់វីរៈកងទ័ពជួរមុខ​ និងជនភៀសសឹក ខណៈក្រុមទាហានថៃនៅតែបន្តឈ្លានពានលើបូរណភាពទឹកដីកម្ពុជាយ៉ាងគឃ្លើននោះ។ ពិធីប្រគល់និងទទួលអំណោយមនុស្សធម៌ខាងលើបានធ្វើឡើងនាព្រឹកថ្ងៃទី២២​ ខែធ្នូ​ ឆ្នាំ​២០២៥នេះ ក្រោមវត្តមាន ឯកឧត្ដម ហួត ហៃ ឯកឧត្ដម ឆាយ វីរៈ និងឯកឧត្ដម​ ឯក ឃុនដឿន ឯកឧត្ដម​ ហ៊ុន​ សុរិទ្ធី​ និង​ឯកឧត្ដម​ ពេញ​ ធារម្យ​ អភិបាលរង តំណាងឯកឧត្ដម​ ឃួង ស្រេង អភិបាល​ Read more

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីផលប៉ះពាល់តំបន់ និងជនស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់រដ្ឋាភិបាល និងយោធាថៃ មកលើដែនអធិបតេយ្យកម្ពុជា ពីម៉ោង៧ព្រឹក ដល់ម៉ោង១រសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥។

The Ministry of Interior of the Royal Government of Cambodia Issues a Press Release on the Impacts on Civilian Areas and Cambodian Civilians Resulting from Acts of Aggression by the Thai Government and Military Against Cambodia’s Sovereign Territory from 7:00 Read more

ឯកឧត្តម អ៊ុន ចាន់ដា ចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនវីរកងទ័ពជួរមុខ សម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក!

(ខេត្តកំពង់ចាម)៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៥ នេះឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយផ្ដល់ជូនវីរកងទ័ព ៦រូប ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ។ នាឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត Read more

កងរាជអាវុធហត្ថខេត្តសៀមរាប សម្តែងនូវការថ្លែងអំណរគុណចំពោះ សប្បុរសជន

(ខេត្តសៀមរាប)៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ លោក ធៀង មិន និងភរិយា ដែលមានចិត្តសប្បុរសជួយឧបត្ថម្ភ ដូចជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ ចូលរួម​ជាមួយកងរាជអាវុធហត្ថខេត្តសៀមរាប ជូនដល់កងទ័ពជួរមុខ និងប្រជាជនភៀសសឹកដែលជម្លៀសចេញពីតំបន់សមរភូមិមុខមកទីតាំងសុវត្ថិភាព។ ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនដែលមានចិត្តសប្បុរសឧបត្ថម្ភ ជូនដល់កងទ័ពជួរមុខ និងប្រជាជនភៀសសឹកដែលជម្លៀសចេញពីតំបន់សមរភូមិមុខមកទីតាំងសុវត្ថិភាព នាពេលកន្លងមក ក៏ដូចជាក្នុងពេលនេះផងដែរ។ កងរាជអាវុធហត្ថខេត្តសៀមរាប សូមជូនពរសប្បុរសជនទាំងអស់ជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

បុគ្គលិកសិក្សានៃវិទ្យាល័យព្រះស៊ីសុវត្ថិ និងសិស្សានុសិស្ស ក្នុងកម្មវិធីដើរដើម្បីសន្តិភាព (March for Peace) ពីបរិវេណផ្សាររាត្រី ធ្វើដំណើរដោយថ្មើរជើងឆ្ពោះទៅសួនច្បារវិមានឯករាជ្យ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥

ឯកឧត្តម វ៉ា ថន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ ឯកអគ្គរដ្ឋទូតសិង្ហបុរី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យសក្តានុពលក្នុងខេត្តក្រចេះ

(ខេត្តក្រចេះ)៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជេីញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំសាលាខេត្ត។ ដោយមានការចូលរួមពី លោកនាយក នាយករង រដ្ឋបាលសាលាខេត្ត លោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកស្រីអនុប្រធានមន្ទីរទេសចរណ៍ខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធ។ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូត អំពីស្ថានភាពភូមិសាស្ត្រ និងការអភិវឌ្ឍលើគ្រប់វិស័យរបស់ខេត្តក្រចេះ ដែលជាខេត្តមួយមានសក្តានុពលខ្លាំងលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងវិស័យទេសចរណ៍ ជាពិសេសតំបន់ទាក់ទាញសត្វផ្សោតទន្លេមេគង្គ ដែលជាសម្បត្តិធម្មជាតិដ៏មានតម្លៃ ព្រមទាំងការកៀគរដល់ប្រជាជនសិង្ហបុរីចូលមកទស្សនា Read more

កងរាជអាវុធហត្ថខេត្តសៀមរាប សម្តែងនូវការថ្លែងអំណរគុណចំពោះ សប្បុរសជន

(ខេត្តសៀមរាប)៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ លោក អ៊ុក វណ្ណដេ ស្ថាបនិក​សាលាដូង និងក្រុមការងារ​ ដែលមានចិត្តសប្បុរសជួយឧបត្ថម្ភ អង្ករចំនួន​ ២,០០០គីឡូ ទឹកបរិសុទ្ធ ២០កេស និងមីជាតិ ២០កេស ចូលរួម​ជាមួយកងរាជអាវុធហត្ថខេត្តសៀមរាប ជូនដល់កងទ័ពជួរមុខ និងប្រជាជនភៀសសឹកដែលជម្លៀសចេញពីតំបន់សមរភូមិមុខមកទីតាំងសុវត្ថិភាព។ ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនដែលមានចិត្តសប្បុរសឧបត្ថម្ភ ជូនដល់កងទ័ពជួរមុខ និងប្រជាជនភៀសសឹកដែលជម្លៀសចេញពីតំបន់សមរភូមិមុខមកទីតាំងសុវត្ថិភាព នាពេលកន្លងមក ក៏ដូចជាក្នុងពេលនេះផងដែរ។ កងរាជអាវុធហត្ថខេត្តសៀមរាប សូមជូនពរសប្បុរសជនទាំងអស់ជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

កងរាជអាវុធហត្ថខេត្តសៀមរាប សម្តែងនូវការថ្លែងអំណរគុណចំពោះ សប្បុរសជន!

(ខេត្តសៀមរាប)៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ លោក សៀ​ង ចាន់ថន និងសហការី ដែលមានចិត្តសប្បុរសជួយឧបត្ថម្ភ ទឹកបរិសុទ្ធចំនួន ១០០យួរ​ អង្ករ ២០០គីឡូ ត្រីងៀត ៥គីឡូ ទឹកត្រីទឹក ៥យួរ ទឹកស៊ីអ៉ីវ ៥យួរ ត្រីងៀតប្រា ៥គីឡូ ប្រេងឆា និងឆៃពៅ ចូលរួម​ជាមួយកងរាជអាវុធហត្ថខេត្តសៀមរាប ជូនដល់កងទ័ពជួរមុខ​ និងប្រជាជនភៀសសឹកដែលជម្លៀសចេញពីតំបន់សមរភូមិមុខមកទីតាំងសុវត្ថិភាព។ ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនដែលមានចិត្តសប្បុរសឧបត្ថម្ភ ជូនដល់កងទ័ពជួរមុខ និងប្រជាជនភៀសសឹកដែលជម្លៀសចេញពីតំបន់សមរភូមិមុខមកទីតាំងសុវត្ថិភាព នាពេលកន្លងមក ក៏ដូចជាក្នុងពេលនេះផងដែរ។ អាវុធហត្ថខេត្តសៀមរាប សូមជូនពរសប្បុរសជនទាំងអស់ជួបតែពុទ្ធពរទាំង៤ប្រការ Read more